Covid-19

ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅវៀតណាម កើនឡើងដល់ជាង ១៦០០០ករណី

ហាណូយ៖ ប្រទេសវៀតណាមបានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៦,៥១៥ករណីដែលក្នុងនោះមាន ១៦,៤៧៦ករណីឆ្លងក្នុងស្រុក និង ៣៩ករណីត្រូវបាននាំចូល នេះបើយោងតាមក្រសួងសុខាភិបាលរបស់ខ្លួន។

រដ្ឋធានីហាណូយរបស់វៀតណាមនៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតដោយមាន ១,៩១៤ ករណី បន្ទាប់មកខេត្ត Vinh Long ភាគខាងត្បូងមាន ១,០៨០ ករណី និងខេត្ត Ca Mau ភាគខាងត្បូងមាន ១,០៦៣ ករណី។

ក្រសួងបានឲ្យដឹងថា ការឆ្លងបាននាំឱ្យចំនួនសរុបរបស់ប្រទេសឡើងដល់ ១,៧៣១, ២៥៧ករណី ជាមួយនឹងការស្លាប់ចំនួន ៣២,៣៩៤នាក់។ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន ១,៣៥៥,២៨៦នាក់ បានជាសះស្បើយ រហូតមកដល់ពេលនេះ កើនឡើង ១៨,៦៤២នាក់ គិតចាប់ពីថ្ងៃព្រហស្បតិ៍។

យោងតាមក្រសួងបានឱ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រមាណ ១៥០,៩លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី ៦៨,៤លានដូសត្រូវបានគ្រប់គ្រង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានឆ្លងកាត់រលកនៃមេរោគឆ្លងចំនួន៤ នៃការកើនឡើងទំហំ ភាពស្មុគស្មាញ និងការឆ្លងមេរោគ។ ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រ ប្រទេសនេះបានចុះបញ្ជីករណីឆ្លង COVID-19 ក្នុងស្រុកជាង ១,៧លានករណីចាប់តាំងពីការចាប់ផ្តើមនៃរលកបច្ចុប្បន្ននៅចុងខែមេសា៕

ដោយ ឈូក បូរ៉ា

To Top