Covid-19

គ្រាប់ថ្នាំព្យាបាលជំងឺកូវីដ-១៩ Merck ប្រើសម្រាប់ប្រទេសក្រីក្រ

ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថា ទីភ្នាក់ងារគាំទ្រដោយអង្គការសហប្រជាជាតិ (UN) បានធ្វើកិច្ចព្រមព្រៀងមួយសម្រាប់អ្នកផលិតឱសថទូទៅជិត៣០ដើម្បីផលិតថ្នាំគ្រាប់ molnupiravir របស់ក្រុម ហ៊ុន Merck & Co ដែលមានតម្លៃទាបសម្រាប់ប្រទេសក្រីក្រ ដោយពង្រីកលទ្ធភាពប្រើប្រាស់ថ្នាំដែលគេមើលឃើញថា ជាអាវុធក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ។


ឱសថប្រឆាំងមេរោគ ដែលកាលពីខែធ្នូ បានទទួលការអនុម័តជាបន្ទាន់នៅសហរដ្ឋអាមេរិក កាត់បន្ថយការចូលមន្ទីរពេទ្យ និងការស្លាប់របស់អ្នកជំងឺដែលមានហានិភ័យខ្ពស់ប្រហែល៣០ភាគរយ នេះបើយោងតាមលទ្ធផលនៃការសាកល្បងព្យាបាល ។

កិច្ចព្រមព្រៀងដែលត្រូវបានចរចាដោយប៉ាតង់ឱសថដែលគាំទ្រដោយអង្គការសហប្រជាជាតិ (MPP) ជាមួយក្រុមហ៊ុន Merck អនុញ្ញាតឱ្យក្រុមហ៊ុនផលិតឱសថទូទៅចំនួន២៧ មកពីប្រទេសឥណ្ឌា ចិន និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងទ្វីបអាហ្រ្វិក អាស៊ី និងមជ្ឈិមបូព៌ា ផលិតគ្រឿងផ្សំ និងថ្នាំដែលបានបញ្ចប់ ។

ផ្ទាំងពាណិជ្ជកម្ម

ខាង MPP បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចព្រមព្រៀងនេះបានចែងថា ថ្នាំគ្រាប់នឹងត្រូវបានចែកចាយទៅកាន់ប្រទេសចំនួន១០៥ ដែលមិនសូវអភិវឌ្ឍន៍ ។

អ្នកបង្កើតគ្រាប់ថ្នាំ molnupiravir ដែលរួមជាមួយក្រុមហ៊ុន Merck គឺជាក្រុមហ៊ុនអាមេរិក Ridgeback Biotherapeutics និងសាកលវិទ្យាល័យ Emory នឹងមិនទទួលបានកម្រៃជើងសារសម្រាប់ការលក់កំណែតម្លៃទាបដែលផលិតដោយអ្នកផលិតឱសថទូទៅ ខណៈដែលជំងឺកូវីដ-១៩ នៅតែត្រូវបានចាត់ថ្នាក់ជាគ្រាអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិដោយ អង្គការសុខភាពពិភពលោក (WHO) ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×