កម្សាន្ត

លោកឧកញ៉ាទៀ វិចិត្រ ឧបត្ថម្ភ ១០០០ដុល្លារ ឲ្យលោកនូ ស៊ិប សិល្បករ ជើងចាស់

ភ្នំពេញ ៖ លោក នូ ស៊ិប ដែលជារៀមច្បងសិល្បករ មានវ័យចាស់ជរា បានទទួលការឧបត្ថម្ភថវិកា ពីលោក ឧកញ៉ាទៀ វិចិត្រ ចំនួន១០០០ដុល្លារ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ដើម្បីដោះស្រាយជីវភាព និងព្យាបាលជំងឺប្រចាំកាយ។

ជំនួយនេះធ្វើឡើងក្រោយពីលោកឧកញ៉ាទៀ វិចិត្រ ទទួលដំណឹងថា លោក នូ ស៊ិប ដែលជាសិល្បករវ័យចំណាស់ម្នាក់ កំពុងជួបភាពខ្វះខាត និងមានជំងឺប្រចាំកាយ ។ លោកឧកញ៉ាក៍បានផ្តាំផ្ញើជូនពរ រៀមច្បងសិល្បករ លោក នូ ស៊ិប ឲ្យឆាប់ជាសះស្បើយ ពីជំងឺឆាប់ៗផងដែរ៕

To Top