ពង្រីកទីផ្សារ បង្កើនប្រភពចំណូល សូមចូលរួមជាមួយ ពិរព័ណ៍ផលិតអាស៊ាន(កម្ពុជា)-ចិនឆ្នាំ២០២៦ បើកទទួលម្ចាស់អាជីវកម្មឬក្រុមហ៊ុនខ្មែរដោយបញ្ជុះតម្លៃ៥០ភាគរយជូន១០ស្ទង់, មិនត្រឹមប៉ុណ្ណោះលើកទឹកចិត្តដល់អាជីវករលក់ដូរម្ហូបខ្មែរដោយមិនយកថ្លៃជួលឡើយ
ភ្នំពេញ៖ ជាឱកាសល្អសម្រាប់ សហគ្រិន ឬ ម្ចាស់អាជីវកម្មរបស់ខ្មែរ ចង់បង្កើនទំនាក់ទំនងនឹងបណ្តាក្រុមហ៊ុន ចិន មកពីវិស័យខុសគ្នាជាច្រើននោះ គួរចូលរួមជាមួយ 2nd ASEAN (Cambodia)-China Commodity Trade Fair 2026 ដែលត្រៀមនឹងធ្វើចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនា ឆ្នាំ២០២៦ខាងមុខនេះ។
ព្រឹត្តិការណ៍ពិរព័ណ៍ដ៏ធំប្រចាំឆ្នាំ២០២៦ ពិរព័ណ៍ផលិតអាស៊ាន (កម្ពុជា)-ចិន នឹងបង្ហាញខ្លួននៅកម្ពុជាជាលើកទី២ ដោយមានសមភាពក្រុមហ៊ុនចិនចំនួន១០០ស្ទង់មកពីវិស័យប្រមាណចំនួន១០ប្រភេទខុសៗគ្នា ដែលជាសហគ្រាសផ្គត់ផ្គង់បំរើដល់ចង្វាក់ផលិតកម្ម ហើយនេះជាឱកាសល្អសម្រាប់ សហគ្រិន ម្ចាស់អាជីវកម្មរបស់ខ្មែរយើងចង់ចូលរួមចាប់ដៃគូ ឬ ចង់បង្ហាញខ្លួនជាបណ្តាក្រុមហ៊ុនចិន ដោយព្រឹត្តិការណ៍អនុញ្ញាតឱ្យក្រុមហ៊ុនខ្មែរចូលរួមតាំងបង្ហាញផលិតផលខ្មែរជាមួយគ្នា ក្នុងឱកាសនោះ ក្នុងន័យចំណងមិត្តភាព កម្ពុជា-ចិន។
លោកបណ្ឌិត ឈួន សុវណ្ណស័ក្ក អគ្គនាយកក្រុមហ៊ុន Powerlive ដែលជាអ្នកទទួលរៀបចំនិងសម្របសម្រួលកម្មវិធីនេះ បានប្រាប់ឱ្យដឹងថា ពិរព័ណ៍ផលិតអាស៊ាន(កម្ពុជា)-ចិនឆ្នាំ២០២៦ បានអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុនខ្មែរឬម្ចាស់សហគ្រិនផលិតផលខ្មែរអាចចូលរួមដាក់តាំងបង្ហាញផលិតផលជាមួយគ្នាក្នុងព្រឹត្តិការណ៍មួយនេះ ដោយផ្តល់តម្លៃពិសេសក្នុងជួលស្ទង់នូវការបញ្ចុះតម្លៃរហូតដល់៥០ភាគរយឯណ្ណោះ។ ការបញ្ចុះតម្លៃជួលស្ទង់មកត្រឹម៥០ភាគរយនេះ គឺពុំធ្លាប់មានពីមុនឡើយ ឱកាសនេះ ជាការរឹតចំណងជើងមិត្តភាពរវាងកម្ពុជានិងចិន ហើយផ្តល់ជូនត្រឹមតែ១០ស្ទង់ប៉ុណ្ណោះ។ សូមរួសរាន់ មកកក់មុន នឹងបានតម្លៃល្អ, មកប្រឹក្សារមុនគេទៀត ក៏នឹងបានការរៀបចំពិសេសមុនគេដែរ។
លោកអគ្គនាយកក្រុមហ៊ុន Powerlive ក៏បានបញ្ជាក់ថា ពិព័រណ៍នេះ ក៏មានស្ទង់ម្ហូបអាហារ ភេសជ្ជៈ ខ្មែរ ដោយរៀបចំមួយតំបន់ ទុកសម្រាប់ភ្ញៀវមកទស្សនា មកកម្សាន្ត អាចទទួលទាន ចំណីអាហារ ជាមួយការប្រគំតន្ត្រីអមនឹងការបង្ហាញ ពិរព័ណ៍ផលិតអាស៊ាន (កម្ពុជា)-ចិន។ មិនត្រឹមប៉ុណ្ណោះសម្រាប់លើកទឹកចិត្តដល់អាជីវករលក់ដូរម្ហូបខ្មែរយើង កម្មវិធីអនុញ្ញាតជួលស្ទង់អាជីវករលក់ដូរម្ហូបភេសជ្ជៈខ្មែរយើងគឺមិនយកថ្លៃជួលឡើយ។ សូមទំនាក់ទំនងមកកាន់លខផ្ទាល់ (+855 93 225 353) ឬតាមតេឡេក្រាម @Senghoeun_Kheang ។
លោកបណ្ឌិត ឈួន សុវណ្ណស័ក្ក បានបញ្ជាក់ទៀតថា ពិព័រណ៍នេះ នឹងបង្ហាញពីផលិតផលក្នុងវិស័យ គ្រឿងបន្លាស់យានយន្ត គ្រឿងអេឡិត្រនិច និង ផលិតផលវាយនភ័ណ្ឌ ដោយមានសហគ្រាសមកពី ប្រទេសចិនប្រមាណជាង១០០សហគ្រាស និងអ្នកវិនិយោគចិនជាច្រើនចូលរួម។ ព្រឹត្តិការណ៍នេះនឹងស្វាគមន៍ភ្ញៀវជាតិ និង អន្តរជាតិមកទស្សនាប្រមាណពី ៥០០០នាក់ ទៅ ១០០០០នាក់ ក្នុងរយៈពេល ០៣ថ្ងៃ ហើយក៏នឹងផ្តល់ផ្តល់ឱកាស និងផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើន ដល់បណ្តាក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ដើម្បីស្វែងរកដៃគូ ពាណិជ្ជកម្ម និងដៃគូសហការក្នុងការនាំចូល និង វិនិយោគ នៅក្នុងប្រទេសកម្ពុជា៕
