សុខភាព

ការងារវេនយប់ មិនល្អ ចំពោះសុខភាពនោះទេ!

សុខភាព៖ ការងារវេនយប់ អាចទទួលបានប្រាក់ខែ ល្អជាងការងារវេនថ្ងៃ ប៉ុន្តែ ប្រសិនបើអ្នកគិតទៅលើសុខភាពវិញ ការងារវេនយប់ ពិតជាគ្រោះថ្នាក់ ហើយអាចធ្វើឲ្យអ្នក ប្រឈមនឹងបញ្ហាជាច្រើន។

រំខានដល់ដំណេក៖ ខួរក្បាលរបស់មនុស្សយើង មានផ្នែកមួយដែលហៅថា “ម៉ោងមួយថ្ងៃៗ”។ ផ្នែកនេះជាអ្នករ៉ាប់រង វដ្តនៃការវិលជុំរបស់រាងកាយ ដូចជា ការគេង ការរំលាយអាហារ អត្រាបេះដូងលោត និងសីតុណ្ហភាពជាដើម។ ការងារវេនយប់ អាចរំខានដល់ដំណើរការនេះ ហើយប៉ះពាល់ដល់សុខភាពទាំងមូល។

រំខានដល់ការរំលាយអាហារ៖ ពេលវេលានៃការញ៉ាំរបស់អ្នក ត្រូវបានផ្លាស់ប្តូរ ហើយអ័រម៉ូន និងការរំលាយអាហារ ក៏លែងមានតុល្យភាពដែរ។

អាចបណ្តាលឲ្យកើត ជំងឺទឹកនោមផ្អែម៖ ជំងឺទឹកនោមផ្អែម និងការធាត់លើសទម្ងន់ ជាការប្រឈមមុខដ៏ខ្ពស់ សម្រាប់អ្នកធ្វើការវេនយប់។

បង្កើនការប្រឈម នឹងជំងឺមហារីកដោះ៖ ការសិក្សាមួយចំនួនបានរកឃើញថា ការប្រឈមនឹងជំងឺមហារីកដោះ ត្រូវបានកើនឡើង ចំពោះស្រ្តីដែលធ្វើការវេនយប់។

ធ្លាក់ទឹកចិត្ត និងថប់បារម្ភ៖ អ្នកធ្វើការវេនយប់ តែងតែស្រ្តេស ហើយមានបញ្ហាសុខភាពជាច្រើន ដែលធ្វើឲ្យពួកគេចេះតែធ្លាក់ទឹកចិត្ត ៕

ប្រភព៖ www.health.com.kh

To Top