សុខភាព

សំខាន់ណាស់! ទាំងនេះ ជារោគសញ្ញា ព្រមាន ជំងឺបេះដូង

នេះគឺជាសញ្ញា ញឹកញាប់បំផុត នៃជំងឺគាំងបេះដូង ប៉ុន្តែវាមិនមែនតែងតែ ជាការឈឺបែបចុក ឬឈឺភ្លាមៗឡើយ។ វាអាចជាការមានអារម្មណ៍ មិនស្រួល ក្នុងទ្រូងដូចជា មានអ្វីសង្កត់ ឬធ្ងន់ក្នុងទ្រូង។ អ្នកប្រហែលជាអាចច្រឡំ វាជាមួយនឹងការក្រហាយដើមទ្រូងហើយ។ វាប្រហែលជាកើតឡើង យូរបំផុត ច្រើនជាងពីរបីនាទី ឬឈឺបាត់ៗ។

១ឈឺដៃ ឬខ្នង​៖ បុរសច្រើនតែមានអារម្មណ៍ ឈឺចាប់នៅដៃឆ្វេង ប៉ុន្តែស្រ្តីប្រហែលជាឈឺដៃទាំងសងខាង។ ដៃអ្នកអាចមានអារម្មណ៍ថាធ្ងន់ ឬមិនអាចប្រើបានតែម្តង។ វាអាចជាសញ្ញា នៃជំងឺគាំងបេះដូង។ ការឈឺចាប់ប្រហែល ជាចាប់ផ្តើមក្នុងទ្រូង បន្ទាប់មកទើបរាលដាល ដល់ខ្នងខាងលើ ឬចង្កេះ។

២ឈឺថ្គាម ឬក៖ អ្នកអាចមានអារម្មណ៍ ឈឺចាប់នៅខាងលើស្មា នៅពេលកំពុងតែមានជំងឺគាំងបេះដូង ថ្គាមខាងក្រោមម្ខាង ឬទាំងសងខាង អាចឈឺចាប់ ឬមានអារម្មណ៍ថាតឹងៗ។ កប្រហែលជាឈឺ ឬអាចមានអារម្មណ៍ពិបាកដកដង្ហើម ឬក្រហាយៗនៅបំពង់ករ។

៣អស់កម្លាំងខុសធម្មតា៖ មនុស្សគ្រប់គ្នា តែងតែមានការរវល់ ដូច្នេះវាជារឿងធម្មតាទេ ដែលមានអារម្មណ៍ អស់កម្លាំងមួយពេលៗ។ ប៉ុន្តែវាអាចជារឿងត្រូវខ្វល់ខ្វាយ អំពីជំងឺគាំងបេះដូង បើសិនជាអ្នកស្រាប់ តែអស់កម្លាំងភ្លាមៗ ខុសពីរាល់ដង។ រឿងនេះ អាចកើតឡើង ក្រោយពីហាត់ប្រាណធម្មតាៗ ឬការដើរទៅបន្ទប់ទឹក។

សន្លប់ និងចង្អោ៖ អ្នកប្រហែលជា​ មានអារម្មណ៍ថា អាចនឹងខ្យល់គរនាពេលឆាប់ៗ។ ការខ្យល់គរកើតឡើង នៅពេលសម្ពាធឈាមខ្សោយ ហើយបេះដូង មិនអាចច្របាច់ឈាម បញ្ចូនអុកស៊ីសែន ទៅខួរក្បាលបានគ្រប់គ្រាន់។ វាអាចកើតឡើង ដោយសារតែអ្នកជួប ករណីក្តៅខ្លាំង ប៉ុន្តែជំងឺបេះដូង ក៏អាចជាដើមហេតុរបស់វាដែរ។

៤បែកញើស និងពិបាកដកដង្ហើម៖ បើសិនជាអ្នក កំពុងតែមានជំងឺគាំងបេះដូង អ្នកប្រហែលជាបែកញើសស្រាកហើយ ទោះបីជាអ្នកមិនបានធ្វើការងារអ្វី ហត់ក៏ដោយ។ អ្នកអាចមានអារម្មណ៍ ត្រជាក់ចុងដៃចុងជើង។ អ្នកប្រហែលជាពិបាកដកដង្ហើម ដូចក្នុងពេលរត់ម៉ារ៉ាតុងអ៊ីចឹង។ នៅពេលអ្នកគេងចុះ វាប្រហែលជាពិបាក ដកដង្ហើមដែរ។

៥ក្អក និងដកដង្ហើមលឺដូចហួច៖ ការដែលពិបាកដកដង្ហើម ជាមួយនឹងការក្អក និងដកដង្ហើមលឺដូចហួចជាទៀងទាត់ អាចជាសញ្ញាមួយ នៃជំងឺខ្សោយបេះដូងបាន។ រឿងនេះកើតឡើង នៅពេលដែលបេះដូងអ្នក មិនអាចច្របាច់ឈាម បានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់រាងកាយ។ នៅពេលអ្នកមានជំងឺខ្សោយបេះដូង ឈាម និងជាតិទឹក អាចនឹងកើនឡើងក្នុងសួត ដូច្នេះវានឹងធ្វើឲ្យ ពិបាកដកដង្ហើម ឬដកដង្ហើមចូលលឺ សូរដូចហួច។ អ្នកប្រហែលជាអាចក្អក មកមានស្លេស្ម ពណ៌ផ្កាឈូកផង។

៦ហើម៖ អ្នកអាចមានអាការៈ ហើមប្រអប់ជើង កែងជើង ជើងទាំងមូល ឬពោះបើសិនជាមានជំងឺ ខ្សោយបេះដូងហើយ។ អ្នកប្រហែលជាសម្គាល់ឃើញថា ស្បែកជើង ទំនងជាតឹងជាងមុន។ នៅពេលលំហូរឈាម ចេញពីបេះដូងយឺត ដូច្នេះពេលហូរចូលបេះដូងវិញ ក៏យឺតដែរ ដែលជាហេតុ នាំឲ្យចាលទឹក ទៅក្នុងចន្លោះកោសិកា និងទៅជាហើមបាន។ ក្រៅពីនេះតម្រងនោម មិនអាចសម្រួលដល់ជាតិទឹ និងអំបិលគ្រប់គ្រាន់ ដូច្នេះអាចនាំឲ្យហើម កាន់តែខ្លាំងដែរ៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

To Top