សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា អ្នកដំណើរម្នាក់ បានរងគ្រោះដោយ ស្ពានបាក់សង្កត់ពីលើ កាលពីថ្ងៃព្រហស្បតិ៍ នៅតំបន់ដ៏មមាញឹក នៃការធ្វើចរាចរណ៍ដោយ រថយន្តក្រុង នៅក្រុងសៅប៉ូឡូ ដែលជាទីក្រុងធំបំផុត របស់ប្រទេសប្រេស៊ីល បង្កឲ្យមនុស្ស២នាក់បានរងរបួស ។
អង្គភាពពន្លត់អគ្គិភ័យ បានឲ្យដឹងថា ស្ពានបានបាក់ធ្លាក់មកលើរថយន្តក្រុង ចំនួន២គ្រឿង និងរថយន្តដឹកទំនិញ មួយគ្រឿង ដែលកំពុងធ្វើដំណើរតាមដងផ្លូវ Marginal Tiete ដែលជាផ្លូវតភ្ជាប់ទៅភាគខាងកើត ខាងលិច និង ខាងជើងនៃទីក្រុង ។
គ្រោះថ្នាក់នេះ បានបង្កឲ្យកកស្ទះចរាចរណ៍ នៅក្រុងសៅប៉ូឡូ ចំថ្ងៃបុណ្យជាតិ ដែលគេបានឃើញមនុស្សម្នាជា ច្រើនបានចាកចេញពីទីក្រុង សម្រាប់ថ្ងៃឈប់សម្រាក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា