ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតី សហរដ្ឋអាមេរិក Jimmy Carter ត្រូវបានបញ្ជូនសង្គ្រោះ នៅមន្ទីរពេទ្យ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ថា លោក Jimmy Carter អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារមានជំងឺ ពាក់ព័ន្ធនឹងតម្រងនោម ។ អ្នកនំាពាក្យមួយរូបបានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ។

នៅក្នុងសេចក្តីថ្លែងការណ៍ បានដាក់ថា លោកជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានអាយុវែងជាងគេ ដែលមានអាយុ៩៥ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌល Phoebe Sumter Medical Center នៅ Americus នៅរដ្ឋចចារ ភាគអាគ្នេយ៍សហរដ្ឋអាមេរិក ហើយត្រូវបានព្យាបាលជំងឺ ពាក់ព័ន្ធនឹងតម្រងនោម ។

គួរបញ្ជាក់ថា លោកជាប្រធានាធិបតីទី៣៩ របស់សហរដ្ឋអាមេរិក ដែលបានបម្រើការចន្លោះឆ្នាំ១៩៧៧ និងឆ្នាំ ១៩៨១ បានត្រួតពិនិត្យការធ្វើឲ្យប្រក្រតី នូវចំណងការទូតរវាងប្រទេសចិន និងសហរដ្ឋអាមេរក កាលពី៤០ឆ្នាំមុន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top