ព័ត៌មានអន្តរជាតិ

អាមេរិក និងចិន ព្រមព្រៀងគ្នា កាត់បន្ថយពន្ធគយ

បរទេស៖ សរហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នាដាក់បន្ថយពន្ធគយមួយចំនួន លើទំនិញចិន និងពន្យាពេលលើផ្នែកនៃពន្ធគយ ដែលគ្រោងដាក់ចូលជាធរមាន នៅថ្ងៃទី១៥ ខែធ្នូ តាមផ្នែកនៃកិច្ចព្រមព្រៀងជំនួញមួយ រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំំងពីរ។ 

ប្រភពអាមេរិកមួយ ដែលដឹងអំពីការពិភាក្សាគ្នា រវាងប្រទេសទាំងពីរនេះ បាននិយាយប្រាប់ផងដែរថា ប្រទេសចិនក៏បានយល់ព្រមទិញយកផលិតផលកសិកម្ម សហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់៥០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២០ ជាផ្នែកនៃកិច្ចព្រមព្រៀងគ្នា។

គួរបញ្ជាក់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្លាក់ចូលជាប់នៅក្នុងសង្គ្រាមជំនួញរយៈពេល ១៧ខែ ដែលធ្វើឲ្យថយចុះល្បឿនកំណើនសេដ្ឋកិច្ចពិភពលោក និងផលចំណេញ និងការវិនិយោគធ្លាក់ចុះ សម្រាប់ក្រុមហ៊ុននានា នៅជុំវិញពិភពលោក៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top