ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងត្បូង-ជប៉ុន គ្រោងបើកកិច្ចប្រជុំកំពូល បើទោះកំពុងមានជម្លោះពាណិជ្ជកម្ម និងប្រវត្ដិសាស្រ្ត

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអ៊ីន នឹងជួបពិភាក្សា ក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់លោក ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ក្នុងរយៈពេលជាងមួយឆ្នាំ នៅថ្ងៃអង្គារនេះ ស្តីពីកិច្ចការពាណិជ្ជកម្ម និងប្រវត្តិសាស្ត្រ ដែលបានធ្វើឱ្យទំនាក់ទំនង រវាងប្រទេសជិតខាងធ្លាក់ចុះ។

មេដឹកនាំទាំងពីរ កំពុងធ្វើទស្សនកិច្ចនៅឆេងឌូ ដែលជាទីក្រុងមួយនៅភាគនិរតី នៃប្រទេសចិន សម្រាប់កិច្ចប្រជុំត្រីភាគី ដែលត្រូវបានរៀបចំឡើង ដោយនាយករដ្ឋមន្ត្រីចិន លោក លី កេឈាំង នៅថ្ងៃដដែលនេះ។

លោកមូន និងលោក អាបេ គ្រោងនឹងចូលរួម “កិច្ចប្រជុំកំពូលអាជីវកម្ម” រួមជាមួយលោកលី និងមានកិច្ចប្រជុំកំពូលជាផ្លូវការ នៅពេលព្រឹក។

មេដឹកនាំទាំងបី ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តមួយ ចំពោះភាពជាដៃគូ កាន់តែជិតស្និទ្ធថែមទៀត ដើម្បីសន្តិភាពស្ថិរភាព និងការរីកចម្រើនរួមគ្នា៕ ដោយ៖ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top