ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េ ខាងត្បូង-ចិន សង្កត់ធ្ងន់លើ សារសំខាន់ នៃការរក្សាសន្ទុះ នៃការសន្ទនា ក្រុងព្យុងយ៉ាង – វ៉ាស៊ីនតោន

ប៉េកាំង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអ៊ីន និងប្រធានាធិបតី ចិនលោកស៊ី ជីនពីង បានផ្ញើសាររួមគ្នាទៅកាន់ អាមេរិក និងកូរ៉េខាងជេីងថា ប្រទេសទាំងពីរ គួរតែរក្សាសន្ទុះនៃកិច្ចចរចា នុយក្លេអ៊ែរ ដែលកំពុងជាប់គាំង។

លោក មូន និងលោកស៊ី បានជួបប្រជុំគ្នា នៅទីក្រុងឆឹងទូ ខេត្ដស៊ីឈួន សម្រាប់ ការប្រជុំជាមួយគណៈកម្មាធិការជាតិចិន និងជប៉ុន ស្ដីពីពាណិជ្ជកម្ម សេរីត្រីភាគី។

វាកើតឡើងចំពេលមានការ ចង្អុលបង្ហាញពីការរៀបចំដែល អាចធ្វើបានដោយក្រុងព្យុង យ៉ាងសម្រាប់ការបន្តការបង្កហេតុ ដែលមានលក្ខណៈខ្ពស់ដូចជា ការបាញ់សាកល្បងកាំជ្រួច រយៈចម្ងាយឆ្ងាយ។

ទាក់ទងទៅនឹងការជាប់ គាំង ក្នុងដំណើរ ការសន្តិភាពកូរ៉េថ្មីៗ នេះលោកស៊ី ត្រូវបានដកស្រង់សម្តីប្រាប់លោកមូនថា “មានមនុស្សជាច្រើនដែល ព្រួយបារម្ភអំពី ស្ថានភាពតានតឹងនៅ ឧបទ្វីបកូរ៉េ”៕ដោយ ឈូក បូរ៉ា

To Top