ព័ត៌មានអន្តរជាតិ

អ៉ីរ៉ង់ចាប់ផ្តើម បិទប្រព័ន្ធអ៉ីនធឺណេត នៅមុន ពេលអាច មានការ តវ៉ាថ្មីកើតឡើង

បរទេស៖អាជ្ញាធរអ៉ីរ៉ង់ តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានបិទប្រព័ន្ធអ៉ីនធឺណេតលើទូរស័ព្ទចល័ត មិនឲ្យចូលមើលគេហទំព័របរទេសនានា នៅក្នុងខេត្តមួយចំនួន ក្នុងពេលមួយថ្ងៃមុនពេលមានការតវ៉ាថ្មី ដែលត្រូវបាន គេស្នើឲ្យបង្កើតឡើង នៅលើបណ្ដាញសង្គម។ 

ទីភ្នាក់ងារសារព័ត៌មាន ILNA បានដកស្រង់សម្តីពីប្រភពនៅក្រសួងបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានថា ការបិទប្រព័ន្ធអ៊ីនធឺណេតនេះ គឺត្រូវបានអាជ្ញាធរសន្តិសុខជាអ្នកបញ្ជាឲ្យធ្វើ និងគ្របដណ្ដប់លើខេត្ត Alborz ខេត្ត Kurdestan និងខេត្ត Zanjan ដែលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ភាគកណ្ដាល ភាគខាងលិច និងភាគខាងត្បូង។ 

យោងតាមសេចក្តីរាយការណ៍ពីកាសែត Us News បានឲ្យដឹងថា សារបង្ហោះលើបណ្ដាញសង្គម និងសាច់ញាតិមួយចំនួនរបស់អ្នកស្លាប់បាត់បង់ជីវិត នៅក្នុងភាពចលាចលកាលពីខែមុន ជុំវិញរឿងប្រេងសាំងឡើងថ្លៃ បានស្នើឲ្យមានការតវ៉ាជាថ្មី និងពិធីរំឭកដល់អ្នកស្លាប់ ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍៕ ប្រែសម្រួល៖ប៉ាង កុង 

https://www.usnews.com/news/world/articles/2019-12-25/iran-starts-internet-shutdown-ahead-of-possible-new-protests-report
To Top