ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ថា នៅថ្ងៃអាទិត្យនេះ ក្រុមអ្នកតវ៉ា រាប់ពាន់នាក់នៅ បានប្រមូលផ្តុំគ្នា នៅទីប្រជុំជនមួយ នៅជិតព្រំដែន ដើម្បីស្វែងរក ការរក្សាឲ្យបាន ក្នុងការដាក់សម្ពាធ ទៅលើរដ្ឋាភិបាល ដោយចង់ទាមទារ ឲ្យមានលទ្ធិប្រជាធិបតេយ្យ ។
ក្រុមអ្នកតវ៉ាជាច្រើន នៅក្រុង Sheung Shui ដោយបានតវ៉ាដល់ ក្រុមអ្នកជំនួញទាំងឡាយ ដែលមកពីចិន ដែលទិញទំនិញ មិនជាប់ពន្ធ នៅក្នុងក្រុងហុងកុង និងកេងយកចំណេញ ទៅកាន់ក្រុងប៉េកាំងវិញ ដើម្បីលក់ យកផលចំណេញ ។
ក្រុមអ្នកតវ៉ា ក្នុងស្រុកបាននិយាយថា ជំរុញឲ្យតម្លៃកើនឡើង និងបន្ថែមទៅលើ ការកើនឡើងភាពតានតឹង រវាងពលរដ្ឋ រស់នៅក្រុងហុងកុង និងពលរដ្ឋនៅប៉េកាំង ៕
ដោយ៖ ម៉ៅ បុប្ផាមករា