ព័ត៌មានអន្តរជាតិ

លោក ត្រាំថា ទ័ពអាមេរិកនឹងមិន ចាកចេញពីអ៊ីរ៉ាក់ ឡើយ លុះត្រាតែក្រុង បាកដាដទូទាត់លើថ្លៃមូលដ្ឋានយោធា ខ្លួនជាមុនសិន

បរទេស៖ សភាអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យ បានបោះឆ្នោតបណ្តេញកងទ័ព បរទេសទាំងអស់ចេញពីទឹកដីរបស់ខ្លួន និងកាត់ផ្តាច់ទំនាក់ទំនង ជាមួយសម្ព័ន្ធមិត្តប្រឆាំងភេរវកម្ម អន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក បន្ទាប់ពីការធ្វើឃាតលោក ឧត្តមសេនីយ៍ផ្កាយបី Qasem Soleimani ដែលជាមេបញ្ជាការកង កម្លាំងពិសេស Quds នៃកងកំលាំងឆ្មាំ បដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) កាលពីថ្ងៃសុក្រ នៅទីក្រុងបាកដាដ ដោយសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បាននិយាយសំដៅ ដល់មូលដ្ឋាន យោធា បាឡាដ ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ចម្ងាយប្រហែល ៥០ ម៉ាយល៍ខាងជើង ទីក្រុងបាកដាដ។

លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ នៅពេលធ្វើដំណើរត្រឡប់ទៅរដ្ឋ DC ពីរដ្ឋ Florida វិញថា “ យើងមានមូលដ្ឋានយោធាដែលមាន តម្លៃអស្ចារ្យណាស់នៅទីនោះ។ វាបានចំណាយថវិការាប់ពាន់លានដុល្លារ ដើម្បីសាងសង់មូលដ្ឋាន យោធានេះ។ ជាយូរមកហើយ មុនពេលវេលារបស់ខ្ញុំនៅពេលនេះ យើង នឹងមិនចាកចេញទៅណា នោះទេ លុះត្រាតែពួកគេ (អ៊ីរ៉ាក់) សងយើងវិញ [… ] យើងនឹងផុ្តល់ឱ្យពួកគេនូវទណ្ឌកម្ម ដែលពួកគេមិនធ្លាប់បានឃើញពីមុនមក។

រដ្ឋបាលលោក ត្រាំ បានសម្តែងការខកចិត្តចំពោះ សេចក្តីសម្រេចចិត្ត របស់សភាអ៊ីរ៉ាក់។ សម្ព័ន្ធអន្តរជាតិដឹកនាំដោយ សហរដ្ឋអាមេរិកបាន និយាយថា ខ្លួននឹងផ្អាកប្រតិបត្តិការ ប្រឆាំងភេរវកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ដោយបន្ថែមថា សកម្មភាពរបស់ខ្លួន នឹងផ្តោតលើការ ការពារមូលដ្ឋានយោធាអាមេរិក នៅពេល មានស្ថានការណ៍នៃ ការធ្វើឃាត និងការវាយប្រហារថ្មីៗលើទីតាំងនានាដែលមាន កងទ័ពអាមេរិក៕ ប្រែសម្រួលៈ ណៃ តុលា

To Top