ព័ត៌មានអន្តរជាតិ

តំណាងមកពីអាមេរិក កាណាដា និងបារាំង នឹងចូលរួមកិច្ច ប្រជុំស៊ើបអង្កេត គ្រោះថ្នាក់ យន្តហោះនៅអ៊ីរ៉ង់

បរទេស៖តំណាងមកពី សហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសបារាំង តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទៅ ទីក្រុងតេអេរ៉ង់ ដើម្បីចូលរួមកិច្ចប្រជុំ សម្រាប់ការស៊ើបអង្កេត ដឹកនាំដោយអ៊ីរ៉ង់ ចំពោះឧប្បតិ្តហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះដឹកអ្នកដំណើរ អ៊ុយក្រែន។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា កាសែតអ៊ីរ៉ង់ ឈ្មោះ IRNA បានរាយការណ៍ដូច្នេះថា “នៅពេលដែលពួកគេនឹង មកដល់ភ្លាម ពួកគេនឹងចូលរួមក្នុងកិច្ចប្រជុំនានា ដើម្បីធ្វើការស៊ើបអង្កេត ការឆ្លើយតប សម្រាប់គ្រោះថ្នាក់នោះ”។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ប្រទេសកាណាដា និងប្រទេសដទៃផ្សេងៗ ទៀត បាននិយាយថា យន្តហោះដឹកអ្នកដំណើរ អ៊ុយក្រែននោះ គឺត្រូវបានមីស៊ីលអ៊ុយក្រែនចំធ្លាក់ ដោយចៃដន្យ ប៉ុន្តែប្រទេសអ៊ីរ៉ង់ បានធ្វើការបដិសេធច្រានចោលថា យន្តហោះនោះ មិនត្រូវវាយប្រហារ ចំដោយសារមីស៊ីលនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង

To Top