ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ថា អង្គការជនអន្តោប្រវេសន៍អន្តរជាតិ (IOM)កាលពីថ្ងៃអង្គារ បាននិយាយថា ជនអន្តោប្រវេសន៍ខុសច្បាប់ជិត១.០០០នាក់ ត្រូវបានជួយសង្គ្រោះនៅឆ្នេរសមុទ្រលីប៊ី គិតក្នុងឆ្នាំ២០២០នេះ ។
អង្គការ IOM បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter បានឲ្យដឹងថា “ជនអន្តោប្រវេសន៍ជិត១.០០០នាក់ ត្រូវបាននំាមកវិញដល់ឆ្នេរខ្សាច់លីប៊ី និងបានឃាត់ខ្លួន នៅក្នុងឆ្នាំ២០២០នេះ” ។
អង្គការបានបញ្ជាក់ថា “បុគ្គលិករបស់ IOM នៅទីតាំងចតនាវា ដើម្បីផ្តល់ជំនួយ ប៉ុន្តែ អង្គការបានជួយម្តងទៀត ដោយវាយតម្លៃទៅលើការរក្សានូវអាយុជីវិត និងធានាសុវត្ថិភាពពលរដ្ឋទាំងនោះមិនឲ្យនៅកន្លែង គ្រោះថ្នាក់ទៀតនោះទេ” ។
គេបានដឹងថា លីប៊ី ជាប្រទេសមួយដែលក្លាយជាចំណុច នៃការចាកចេញសម្រាប់ ជនអន្តោប្រវេសន៍ខុសច្បាប់ ភាគច្រើនពលរដ្ឋនៅទ្វីបអាហ្វ្រិក ដែលរំពឹងថា នឹងឆ្លងកាត់ តាមសមុទ្រម៉េឌីទែរ៉ាណេ ទៅកាន់តំបន់អឺរ៉ុប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា