ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បញ្ជូនមន្ត្រីថ្នាក់រដ្ឋមន្ត្រី ទៅប្រយុទ្ធនឹងកូរ៉ូណាវីរុស នៅទូទាំងប្រទេស

បរទេស ៖ ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានដាក់មន្ត្រីថ្នាក់រដ្ឋមន្ត្រី ឲ្យទទួលខុសត្រូវ ចំពោះការប្រយុទ្ធប្រឆាំងកូរ៉ូណាវីរុស នៅទូទាំងប្រទេស ស្របពេលមានក្តី ព្រួយបារម្ភកើនឡើង ជុំវិញការរីករាលដាល នៃវីរុសឆ្លងតាមផ្លូវដង្ហើមនេះ នៅលើពិភពលោក។

យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា នេះគឺជាចំណាត់ការដ៏ថ្មីចុងក្រោយបំផុត នៅក្នុងចំណោមចំណាត់ ការជាបន្តបន្ទាប់របស់កូរ៉េខាងជើង ក្នុងការទប់ស្កាត់នាំការឆ្លងរាលដាលនៃវីរុសថ្មី ដែលបានផ្ទុះឡើងជាដំបូង នៅក្នុងទីក្រុង វូហាន ប្រទេសចិន នាចុងខែធ្នូកន្លងទៅថ្មីៗនេះ។

ផ្ទាំងពាណិជ្ជកម្ម

ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការកូរ៉េខាងជើង ឈ្មោះ Rodong Sinmun បាននិយាយថា “គណបក្សរបស់យើង បានចាត់វិធានការបន្ថែមទៀត ដើម្បីជួយអង្គភាពពាក់ព័ន្ធ ដែលស្ថិតក្រោមការិយាល័យ ទប់ស្កាត់ភាពអាសន្នបន្ទាន់ ឲ្យបង្កើនសមត្ថភាពរបស់ខ្លួន រៀបចំកិច្ចការងារ ស្វែងរកចំណុចខ្វះចន្លោះណាមួយ ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ និងបង្កើនវិធានការប្រឆាំងយ៉ាងហ្មត់ចត់” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top