បរទេស៖ បន្ទាប់ពីការបាញ់ប្រហារយ៉ាងកំរោលនៅទីក្រុង Nakhon Ratchasima ដែលបណ្តាលឱ្យមនុស្ស ៣០ នាក់បានស្លាប់ រួមទាំងខ្មាន់កាំភ្លើងផងដែរ និង មនុស្ស ៥៧ នាក់ផ្សេងទៀតបានរងរបួស នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអាទិត្យ បានបញ្ជាឱ្យពិនិត្យឡើងវិញនូវវិធានការសន្តិសុខនៅ ឯមូលដ្ឋានទ័ពរបស់យោធា។
យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធបានថ្លែងបន្ទាប់ពីការធ្វើ សន្និសិទការបាញ់ប្រហារកាល ពីចុងសប្តាហ៍ថា“ អ្វីដែលខ្ញុំអាចនិយាយ បានគឺប្រសិនបើយើងបាន អនុវត្តតាមនីតិវិធីសន្តិសុខស្តង់ដារ នោះយើងនឹងអាចកាត់បន្ថយកំរិតនៃអំពើហឹង្សាក្នុងឧប្បត្តិហេតុនេះបានហើយ” ។
លោកបន្តថា ទោះបីយើងទទូចថា យើងបានអនុវត្តតាមនីតិវិធីសន្តិសុខត្រឹមត្រូវក៏ដោយ ក៏មានសំណួរនៅតែថា តើយើងអាចធ្វើ អ្វីទៀតដើម្បីពង្រឹងប្រសិទ្ធ ភាពនៃវិធានការសន្តិសុខ?
ឧទាហរណ៍ គឺលោកឧត្តមសេនីយ៍ប្រាយុទ្ធបាននិយាយថា អាវុធទាំងនោះត្រូវបានខ្មាន់កាំភ្លើងយក បន្ទាប់ពីគាត់បានបាញ់សំលាប់មន្រ្តីយាមឃ្លាំងអាវុធនោះ ដែលជាមូលហេតុនៃការព្រួយបារម្ភ៕
ប្រែសម្រួលៈ ណៃ តុលា