ព័ត៌មានអន្តរជាតិ

បុរសមានបំផុតលើលោក បរិច្ចាគលុយ១០ពាន់លាន ដុល្លារដើម្បីការងារប្រយុទ្ធប្រឆាំង នឹងបម្រែបម្រួលអាកាសធាតុ

បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃអង្គារទី១៨ ខែកុម្ភៈនេះបានឲ្យដឹងថា មហាសេដ្ឋីពាន់លាន និងត្រូវបានគេស្គាល់ថាកំពូលមនុស្ស មានទ្រព្យសម្បត្តិច្រើនជាងគេលើលោកគឺលោកJeff Bezos នោះបានប្រកាសថា លោកនឹងបរិច្ចាគប្រាក់ប្រមាណ ជា១០ពាន់លានដុល្លារ សម្រាប់កិច្ចការងារប្រយុទ្ធប្រឆាំង ទៅនឹងបម្រែបម្រួល អាកាសធាតុ។

កញ្ចប់ប្រាក់ដ៏ច្រើនសន្ធឹកនេះ នឹងត្រូវយកទៅដើម្បីធ្វើការងារជាមួយនឹងក្រុមការងារ អ្នកវិទ្យាសាស្ត្រក្រុមសកម្មជនបរិស្ថាននិងក្រុមការងារពាក់ព័ន្ធផ្សេងទៀតផង។លោកBezosបាននិយាយថាខ្ញុំចង់ធ្វើការ ជាមួយនឹងមនុស្សដែលមានគំនិតថ្មីក្នុងការងារដើម្បីគេចពិភពលោក ឲ្យចេញឆ្ងាយពីគ្រោះថ្នាក់ធម្មជាតិបាននាពេលខាងមុខ។

តាមរយៈការប្រកាសនៅលើ គណនេយ្យInstagramរបស់លោកBezosលោកបានបញ្ជាក់ ទៀតថាកញ្ចប់លុយនោះនឹងត្រូវបែងចែកទៅកាន់ក្រុមការងារ ទាំងនោះនៅក្នុងរដូវក្តៅខាងមុខនេះហើយ។តាមទំហំ ទឹកប្រាក់នេះមានន័យថាវាអាចស្មើទៅនឹង៨ភាគរយ នៃទ្រព្យសម្បត្តិដែលលោកBezosកំពុងកាន់បច្ចុប្បន្ន ប្រមាណជា១៣០ពាន់លានដុល្លារ៕ ប្រែសម្រួល៖ស៊ុនលី

To Top