ព័ត៌មានអន្តរជាតិ

ក្រុមអាជ្ញាធរ៖ កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺបង្កដោយវីរុស COVID-19 រហូតដល់២០៤ករណី

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ថា  កូរ៉េខាងត្បូង បានរាយការណ៍មកថា មានករណីបន្ថែមទៀតចំនួន៤៨ករណី នៃការឆ្លងជំងឺបង្កឡើងដោយ វីរុសកូរ៉ូណា គិតត្រឹមរសៀលថ្ងៃសុក្រនេះ ដោយបានបន្ថែមតួលេខថ្មីដល់ទៅ៥២ករណី ដែលបានប្រកាសឲ្យដឹង កាលពីពេលព្រឹក ដែលនាំឲ្យមានអ្នកឆ្លងរោគនេះទូទាំងប្រទេសមានរហូតដល់២០៤នាក់ ។

ក្នុងចំណោមករណីចុងក្រោយ បង្អស់នេះ មាន៤៦ករណីដែលមានទំនាក់ទំនងនឹងព្រះវិហារ Shincheonji សាសនាព្រះយ៉េស៊ូគ្រឹស្ថ ស្ថិតនៅភាគខាងត្បូង ក្រុង Daegu ។ មជ្ឈមណ្ឌលការពារ និងត្រួតពិនិត្យជំងឺកូរ៉េ បានចេញប្រកាសឲ្យដឹងដូច្នេះ ។

សមាជិកលើសពី១០០នាក់នៃព្រះវិហារ Shincheonji នាពេលបច្ចុប្បន្ននេះបានឆ្លងជំងឺ ដោយចាប់ផ្តើមពីស្ត្រីដែលមានអាយុ៦១ឆ្នាំ ដែលចាប់ផ្តើមក្តៅខ្លួនកាលពីថ្ងៃទី១០ ខែកុម្ភៈ ហើយង៤នាក់ទៀតបានជួយសង្គ្រោះទាន់នៅមុនពេលមិនទាន់បញ្ចេញរោគសញ្ញាជំងឺ ។

កូរ៉េខាងត្បូង បានរាយការណ៍ឲ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍ មានអ្នកស្លាប់ដំបូងហើយដោយសារវីរុស COVID-19  ដែលអ្នកជំងឺបានទទួលការព្យាបាលអស់រយៈពេលយ៉ាងយូរនៅក្នុងមន្ទីរពេទ្យមួយនៅតំបន់ Cheongdo ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×