ព័ត៌មានអន្តរជាតិ

Tesla កំពុងអភិវឌ្ឍថ្មធំជាងគេរបស់ខ្លួន អាចផ្តល់ថាមពលរថយន្តអគ្គិសនី រត់ចម្ងាយជាង ៤០០ ម៉ាយល៍សម្រាប់ការសាកតែមួយ

អាមេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានមានប្រសាសន៍ កាលពីខែមុនថា ក្រុមហ៊ុនបានខិតទៅជិតសមត្ថភាព ក្នុងការទទួលបានរថយន្ត Model S របស់ខ្លួនអាចបើកបរបានចម្ងាយ ៤០០ ម៉ាយល៍សម្រាប់ការសាកតែមួយ ហើយឥឡូវនេះTesla hacker បានបញ្ជាក់ពីបច្ចេកវិទ្យានេះ ហើយបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

លោក Jason Hughes បានចែករម្លែកនៅលើTwitter ថា ក្រុមហ៊ុនកំពុងធ្វើការតំឡើងកញ្ចប់ថ្មថ្មី ដែលមានក្រុមចំនួន១០៨ និងមានថាមពល៤៥០វ៉ុល មានថាមពលប្រហែល១០៩គីឡូវ៉ាត់ម៉ោង។ ត្រូវបានគេចាត់ទុកថា ជាថាមពលថ្មរបស់ក្រុមហ៊ុន Tesla ធំជាងគេចំពោះបច្ចេកវិទ្យានេះ នឹងមានថាមពលគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់យានយន្តអគ្គិសនី រត់ចម្ងាយជាង ៤០០ ម៉ាយល៍លើការសាកតែមួយ។

តាមរបាយការណ៍ថា តំបន់ថាមពលជួរថ្មី ត្រូវបានសម្រេច តាមរយៈការកែលម្អរសូហ្វវែរ និងក្រុមហ៊ុន Tesla ធ្វើការអាប់ដេតជួរ ជាមួយទីភ្នាក់ងារការពារបរិស្ថាន សហរដ្ឋអាមេរិក។ ព័ត៌មានអំពីកញ្ចប់ថ្មមានកម្លាំង១១០ គីឡូវ៉ាត់ម៉ោងត្រូវបានរកឃើញ ដោយលោក Jason Hughes ត្រូវបានគេស្គាល់ថា ក្រុមhacking Tesla ដើម្បីស្វែងរកបច្ចុប្បន្នភាព និងមុខងារថ្មីៗ។

លោក Hughes បានសរសេរលើtweet ថា ចំណាយពេលតិចតួច ក្នុងការស្វែងរកកម្មវិធីបង្កប់ របស់ក្រុមហ៊ុន Tesla BMS ថ្មីៗ ចំពោះអថេរមួយចំនួន ត្រូវបានកែសម្រួល ឲ្យសមនឹងក្រុមកោសិកា ១០៨ (~ ៤៥០ វ៉។ ) ៕ ដោយ៖លី ភីលីព

To Top