ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក ពិចារណាធ្វើសមយុទ្ធយោធាឡើងវិញ ខណៈព្រួយបារម្ភ ពីការរាលដាលវីរុសកូរ៉ូណា

សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងពិចារណា ក្នុងការធ្វើសមយុទ្ធយោធារួមគ្នាឡើងវិញ ដោយសារតែការព្រួយបារម្ភ អំពីវីរុសកូរ៉ូណាថ្មីនេះ។

លោក Esper បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីកិច្ចពិភាក្សា ជាមួយរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោកជុង គយយ៉ុង នៅមន្ទីរប៉ង់តាហ្គោន ទំនងជាសំដៅទៅលើ សមយុទ្ធហ្វឹកហាត់តាមកុំព្យូទ័រ ដែលគ្រោងធ្វើនៅខែមីនា។

ប្រទេសកូរ៉េខាងត្បូង មានការកើនឡើងយ៉ាងខ្លាំង នូវចំនួននៃករណីជម្ងឺឆ្លង កូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមានករណីបញ្ជាក់ចំនួនអ្នកឆ្លងជាង ៨៣០ករណី និងមានអ្នកស្លាប់ចំនួន ៨ នាក់គិតត្រឹមថ្ងៃច័ន្ទ៕ ដោយ៖ ឈូក បូរ៉ា

To Top