ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំងថា ប្រទេសកំពុងស្ថិតក្នុងសង្គ្រាម និងប្រកាសបិទប្រទេស១៥ថ្ងៃ មិនឱ្យប្រជាជនចេញក្រៅ លើកលែងតែករណីចាំបាច់

បរទេស៖ បារាំង បានបង្កើនការឆ្លើយតបរបស់ខ្លួន ចំពោះការឆ្លងរាតត្បាតវីរុសកូរ៉ូណា ឬកូវីដ១៩ ដោយហាមឃាត់ រាល់ការប្រមូលផ្តុំជាសាធារណៈ និងបានប្រមូលផ្តុំប៉ូលីស ១០០,០០០ នាក់ដើម្បីអនុវត្តការរឹតត្បិតលើចលនា។

យោងតាមសារព័ត៌មាន THE INDEPENDENT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា ប្រទេសនេះកំពុងស្ថិតក្នុង“ សង្រ្គាម” ប្រកបដោយប្រសិទ្ធភាព នៅពេលដែលគាត់ បានប្រកាសពីការបិទទ្វារប្រទេស រយៈពេល ១៥ ថ្ងៃ ដោយចាប់ផ្តើម នៅកណ្តាលថ្ងៃត្រង់ថ្ងៃអង្គារ។

លោក ម៉ាក្រុង បាននិយាយថា “មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត ដែលបារាំងត្រូវចាត់វិធានការ ពិសេសបែបនេះ នៅក្នុងពេលវេលានៃសន្តិភាព” ។ អ្នកនឹងលែងអាចមើលឃើញ មនុស្សជាទីស្រលាញ់ របស់អ្នកទៀតហើយ រឺក៏បន្តទម្លាប់ប្រចាំថ្ងៃ របស់អ្នកទៀតផងដែរ”។

យោងតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Christophe Castaner បានឱ្យដឹងថា ប៉ុស្តិ៍ត្រួតពិនិត្យ នឹងត្រូវបានបង្កើតឡើង នៅទូទាំងប្រទេស ហើយការផាកពិន័យ រហូតដល់ ១៣៥ ផោន ចំពោះជនណាល្មើស នឹងការរឹតត្បិតនេះ។

មានតែការធ្វើដំណើរ ទៅកាន់ផ្សារទំនើប ឱសថស្ថាន និងកន្លែងធ្វើការប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាត ហើយអ្នកធ្វើការទាំងអស់ ត្រូវបានគេប្រាប់ឱ្យធ្វើការពីផ្ទះ តាមដែលអាចធ្វើទៅបាន។ វិធានការទូទាំងប្រទេសស្រដៀងគ្នានេះ មានរួចហើយ នៅក្នុងប្រទេសអ៊ីតាលី៕ ប្រែសម្រួលៈ ណៃ តុលា

To Top