សេអ៊ូល៖ លោក Chung Sye-kyun នាយករដ្ឋមន្រ្តីនៃសាធារៈរដ្ឋកូរ៉េខាាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះ ថាប្រទេសកូរ៉េខាងត្បូង នឹងផ្អាកកម្មវិធីលើកលែង ទិដ្ឋាការសម្រាប់បណ្តាប្រទេស ដែលដាក់បំរាមលើជនជាតិ កូរ៉េចំពោះវីរុសថ្មីនេះ ខណៈដែលខ្លួនព្យាយាម ទប់ស្កាត់ការឆ្លងមេរោគដែលនាំចូល។
លោកនាយករដ្ឋមន្រ្តី Chung Sye-kyun ក៏បានលេីកឡេីងផងដែរ ថារដ្ឋាភិបាលកូរ៉េខាងត្បូង នឹងពង្រីកការរឹតបន្តឹងការចូលរបស់ជនបរទេស ដែលធ្វើដំណើរដោយគ្មានគោលបំណងចាំបាច់ និងបន្ទាន់។
លោក Chung Sye-kyun បានឲ្យដឹងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយថា “ខណៈពេលដែលរក្សាបាននូវមូលដ្ឋាននៃការបើកចំហរដ្ឋាភិបាលនឹងពង្រឹងការរឹតត្បិត (ការចូល) ដោយអនុលោមតាមបដិភាព”៕
ដោយ ឈូក បូរ៉ា
