វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo កាលពីថ្ងៃពុធបាន ថ្លែងអំណរគុណដល់ប្រទេសកូរ៉េខាងត្បូង ដែលបានជួយផ្ដល់ ឧបករណ៍ធ្វើតេស្តរកមើលមេរោគឆ្លងកូវីដ-១៩ ដែលផលិត ដោយជនជាតិកូរ៉េចំនួន ៧៥ ម៉ឺន។
លោកបានសរសេរលើបណ្តាញសង្គម ធ្វីតទ័រដោយភ្ជាប់ជាមួយការលេីកឡេីងស្រដៀងគ្នាដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងត្បូងលោក Harry Harris ថា“ មានអំណរគុណ ចំពោះសាធារណរដ្ឋកូរ៉េ ចំពោះការធ្វើឱ្យការទិញឧបរកណ៍ រាប់រយរាប់ពាន់រាប់ពាន់នៃឧបរគណ៍ធ្វើតេស្តរកេជំងឺកូវីដ-១៩ អាចធ្វើទៅបាន” ។
ក្រុមហ៊ុនឯកជនកូរ៉េខាងត្បូងចំនួន ៣ បានចុះកិច្ចសន្យាជាមួយទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធសហរដ្ឋអាមេរិក ដើម្បីនាំចេញឧបករណ៍ធ្វេីតេស្ដរបស់ពួកគេ បន្ទាប់ពីទទួលបានការយល់ព្រម បណ្តោះអាសន្នពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក៕