ព័ត៌មានអន្តរជាតិ

អឺរ៉ុបចាប់ផ្តើមបន្ធូរបន្ថយ បម្រាមគោរច ដោយសារតែ វីរុសកូរ៉ូណា

បរទេស ៖បណ្ដាប្រទេសអឺរ៉ុបមួយចំនួន នាពេលថ្មីៗនេះ បានធ្វើការប្រកាសគម្រោងបន្ធូរបន្ថយ ការរឹតបន្តឹង លើជីវិតសង្គម ការធ្វើដំណើរទៅមក និងការធ្វើដំណើរឆ្លងព្រំដែន ដែលបានដាក់ចាប់តាំង ពីពាក់កណ្ដាលខែមីនាមក ដើម្បីប្រយុទ្ធប្រឆាំង នឹងការរាតត្បាត នៃវីរុសកូរ៉ូណា។

ប្រទេសអូទ្រីស បានអនុញ្ញាតឲ្យហាងរាប់ពាន់បើកឡើងវិញ នៅថ្ងៃទី១៤ ខែមេសា ដោយបានក្លាយជាប្រទេសដំបូងគេបង្អស់នៅតំបន់អឺរ៉ុប ដែលបានបន្ធូរបន្ថយបម្រាមគោចរ ចំណែកមជ្ឈមណ្ឌលទិញឥវាន់ ហាងធំៗ និងហាងកាត់សក់ នឹងត្រូវបើកចាប់ពីថ្ងៃទី០១ ខែមីនា។

ចំណែករដ្ឋសភា នៃប្រទេសប៊ុលហ្គារី បានបោះឆ្នោត កាលពីថ្ងៃទី០៦ ខែមេសា ឲ្យបន្ធូរបន្ថយការរឹតបន្តឹងនិងទណ្ឌកម្មខ្លះ ដែលបានដាក់កាលពីខែមុន ដោយទីផ្សារកសិករ ត្រូវបានអនុញ្ញាត ឲ្យបើកឡើងវិញជាថ្មី ហើយការពិន័យលើសកម្មភាពមួយចំនួន ត្រូវបានថយចុះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top