តេហរ៉ង់៖ ប្រទេសអ៊ីរ៉ង់សប្តាហ៍នេះបាននិយាយ ថាពិភពលោកកំពុងបានរៀននិងមើលឃើញហើយថា សហរដ្ឋអាមេរិកនិងរបៀបសម្លាប់មនុស្ស បន្ទាប់ពីប្រធានាធិបតីដូណាល់ត្រាំ បានប្រកាសផ្អាក ផ្តល់មូលនិធិ សម្រាប់អង្គការសុខភាពពិភពលោក WHO ក្នុងពេលដែលពិភពលោកកំពុង មានជំងឺរាតត្បាតរាលដាលខ្លាំងបែបនេះ។
លោក ត្រាំ បានចោទប្រកាន់ស្ថាប័នរបស់ WHO ថាបានព្យាយាមធ្វើការបិទបាំង ភាពធ្ងន់ធ្ងរនៃការផ្ទុះឡើងនៃ COVID-19 នៅក្នុងប្រទេសចិន មុនពេលវារីករាលដាលពាសពេញពិភពលោក។កាលពីដើមសប្តាហ៍ លោកត្រាំបានចេញបញ្ជាភ្លាមៗ ឲ្យបង្កកលុយសម្រាប់ជួយ WHO ប្រមាណជា៤០០លានដុល្លារពីរដ្ឋាភិបាលអាមេរិក ដោយលោកបានលើកឡើងថា បានពិនិត្យឃើញថាតួនាទីរបស់ WHO ក្នុងការរក្សានិងគ្រប់គ្រងស្ថានការណ៍ រាតត្បាតមិនបានល្អឡើយ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះកូវីដ១៩ បានសម្លាប់មនុស្សទៅដល់១២៥០០០នាក់មកហើយ នៅទូទាំងពិភពលោកខណៈដែលអ្នកឆ្លងសរុបមាន ទៅដល់ជាង២លាននាក់ គិតចាប់តាំងតែពីពេលផ្ទុះជំងឺនេះកាលពីខែធ្នូ៕
ប្រែសម្រួល៖ស៊ុនលី