ព័ត៌មានអន្តរជាតិ

Merkel ៖ វិបត្តិកូវីដ១៩ បច្ចុប្បន្ន ទើបតែជាដំណាក់ កាលចាប់ផ្តើម នៅឡើយ

បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី២៣ ខែមេសានេះ បានឲ្យដឹងថា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel មានប្រសាសន៍ថា អាល្លឺម៉ង់ត្រូវតែរក្សាភាពឆ្លាតវៃ និងប្រយ័ត្នប្រយែងបំផុត ក្នុងការដោះស្រាយវិបត្តិ ជំងឺកូវីដ១៩ ដោយសារតែវាមិនមែន ជាដំណាក់កាលចុងក្រោយទេ ប៉ុន្តែវាទើបតែ ការចាប់ផ្តើមប៉ុណ្ណោះ ។

លោកស្រីបានធ្វើការព្រមាន បែបនេះទៅកាន់សភា របស់អាល្លឺម៉ង់ នៅមុនបន្តិចកិច្ចប្រជុំ សហភាពអ៊ឺរ៉ុប តាមវិដេអូខល ដែលមានប្រធាន បទអំពីវិបត្តិកូវីដ១៩នេះ ។ លោកស្រីក៏បានសង្កត់ធ្ងន់ អំពីភាពចាំបាច់ នៃការរួបរួមគ្នារបស់អឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសនេះផងដែរ។

លោកស្រី បានបន្តថា អាល្លឺម៉ង់ គួរតែត្រៀម ខ្លួនរួចជាស្រេច ក្នុងការធ្វើអ្វីឲ្យ មានប្រសិទ្ធភាព និងខុសពីគេដែលមានន័យថា អាល្លឺម៉ង់គួរតែចែករំលែកឲ្យ បានកាន់តែច្រើន ទៅឲ្យសហភាពអ៊ឺរ៉ុប ឬហៅកាត់ថាEU។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ថវិកាបន្ថែមសម្រាប់សហភាព អ៊ឺរ៉ុប ត្រូវតែបានផ្តល់ឲ្យក្នុងអត្ថន័យ រួបរួមសាមគ្គីគ្នា និងក្នុងពេលកំណត់ណាមួយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top