ព័ត៌មានអន្តរជាតិ

អតីតឧត្តមសេនីយ៍ កូរ៉េខាងត្បូង ព្រមានថា ស្ថានភាព សុខភាពធ្ងន់ធ្ងរ របស់ប្រធានាធិបតី កូរ៉េខាងជើង ជាដំណឹងអាក្រក់ សម្រាប់អ្នកគ្រប់គ្នា

បរទេស៖ កាលពីថ្ងៃអង្គារប្រធានាធិបតី អាមេរិកលោក ដូណាល់ត្រាំ បាននិយាយថា លោកសូមជូនពរដល់លោក គីមជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង ជាការកត់សម្គាល់ ដែលបានកើតឡើង បន្ទាប់ពីមានរបាយការណ៍ របស់មេដឹកនាំកូរ៉េខាងជើងរូបនេះថា កំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីទទួលការវះកាត់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមសារព័ត៌មាន The Times Times បានដកស្រង់សំដី អ្នកជំនាញជាច្រើននិយាយថា ការស្លាប់ ឬអសមត្ថភាព របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អាចនឹងធ្វើឲ្យ អស្ថិរភាពក្នុងតំបន់ និងជំរុញឱ្យមានការឆ្លើយតបផ្នែក យោធាពីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ។

លោកឧត្តមសេនីយ៍ចូល និវត្តន៍របស់កូរ៉េខាងត្បូងលោក Chun In-bum ជាអតីតប្រធានកងកំលាំងប្រតិបត្តិការពិសេស បានព្រមានអំពីភាពវឹកវរ ការរងទុក្ខរបស់មនុស្ស និងអស្ថិរភាព ប្រសិនបើមិនមានអ្នកស្នងមរតក នៅក្នុងប្រទេសកូរ៉េខាងជើងទេ ។ លោកបានប្រាប់កាសែត The Times ថា“ វាជាដំណឹងអាក្រក់ សម្រាប់អ្នករាល់គ្នា” ។
លោក Chun In-bum ក៏មិនរាប់បញ្ចូលសង្គ្រាមស៊ីវិល ដែលមានសក្តានុពល និង វិបត្តិជនភៀសខ្លួនឡើយ ប៉ុន្តែនៅតែមានការអំពីលទ្ធភាព របស់ក្រុងវ៉ាស៊ីនតោន និងសេអ៊ូលធ្វើអន្តរាគមន៍ យោធា នៅកូរ៉េខាងជើង ៕
ប្រែសម្រួលៈ ណៃ តុលា

To Top