បរទេស៖ បើតាមការសិក្សានៅ Lancet បានឱ្យដឹងថា លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយថា លោកកំពុងយកថ្នាំ hydroxychloroquine ដើម្បីការពារអ្នកជំងឺ Covid-19 នោះ គឺពិតជាបង្កើនហានិភ័យ នៃអ្នកជំងឺ ឱ្យឆាប់ស្លាប់ទៅវិញនោះទេ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ការសិក្សាមួយ នៅក្នុងទស្សនាវដ្តី Lancet បានរកឃើញថា ថ្នាំប្រភេទនេះ វាមិនមានអត្ថប្រយោជន៍អ្វី ក្នុងការព្យាបាល អ្នកជំងឺដោយប្រើថ្នាំ ប្រឆាំងនឹងជំងឺគ្រុនចាញ់ hydroxychloroquine នោះទេ។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា គាត់កំពុងប្រើថ្នាំនេះ ទោះបីជា មន្ត្រីសុខាភិបាលសាធារណៈ ព្រមានថា វាអាចបណ្តាលឱ្យមាន បញ្ហាបេះដូងក៏ដោយ។ លោក ត្រាំ បានផ្សព្វផ្សាយថ្នាំម្តងហើយម្តងទៀត ដោយប្រឆាំង នឹងដំបូន្មានវេជ្ជសាស្ត្រ។
សូមជម្រាបថា ឱសថ Hydroxychloroquine មានសុវត្ថិភាពសម្រាប់ ជំងឺគ្រុនចាញ់ និងលក្ខខណ្ឌជំងឺដូចជា ប្រភេទជំងឺស្បែករ៉ាំរ៉ៃ ឬជំងឺរលាកសន្លាក់ ប៉ុន្តែមិនមាន ការសាកល្បង ខាងវេជ្ជសាស្ត្រណាមួយ ដែលបានណែនាំឱ្យប្រើថ្នាំ hydroxychloroquine សម្រាប់ជំងឺកូវីដ១៩នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា
![](https://dap-news.com/wp-content/uploads/2020/05/254-2.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)