Covid-19

តួកគី មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជាង ១៥ម៉ឺននាក់

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ថា លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ប្រទេសតួកគី បានលើកឡើងថា សរុបចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសតួកគី បានកើនឡើងដល់ ១៥៥.៦៨៦គិតត្រឹមថ្ងៃសៅរ៍ ជាមួយអ្នកឆ្លងជំងឺថ្មីដែលបានចុះក្នុងបញ្ជីចំនួន ១.១៨៦នាក់ ។

លោករដ្ឋមន្ត្រីបានលើកឡើង នៅលើបណ្តាញសង្គម Twitter ថាចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤.៣០៨នាក់ បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន ៣២នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។

គាត់បានលើកឡើងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ តួកគី បានធ្វើតេស្តដល់ពលរដ្ឋចំនួន ៤០.១៧៨នាក់ រកមើលវីរុសកូរ៉ូណា នាំឲ្យតួលេខនៃអ្នកធ្វើតេស្តរក មេរោគសរុបដល់ ១,៨០៧.៦៧៣នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top