សេអ៊ូល៖ ក្រសួងការពារជាតិ បានប្រកាន់ខ្ជាប់ នូវការបដិសេធរបស់ខ្លួន កាលពីថ្ងៃច័ន្ទ នៃការធ្វើឱ្យប្រសើរឡើង នូវមូលដ្ឋានការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិក នៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីមានរបាយការណ៍ជាច្រើន បានលើកឡើងថា ការដឹកជញ្ជូនផ្នែករឹងយោធា កាលពីសប្តាហ៍មុនចូលទៅក្នុងមូលដ្ឋាន គឺមានគោលបំណង ធ្វើឱ្យប្រសើរឡើង ឬពង្រឹងអង្គភាពនេះ។
កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិក បាននាំកាំជ្រួចមីស៊ីលស្ទាក់ចាប់ថ្មី ក៏ដូចជាឧបករណ៍ និងសម្ភារៈយោធាផ្សេងទៀត សម្រាប់សាងសង់ទីតាំង ទៅមូលដ្ឋានប្រព័ន្ធស្ថានីយ ការពារកម្ពស់ខ្ពស់ (THAAD) របស់ខ្លួននៅកណ្តាលក្រុង Seongju កូរ៉េខាងត្បូង។
ក្រុមមន្រ្តីនៅទីនេះ បានបញ្ជាក់យ៉ាងច្បាស់ថា មីស៊ីលទាំងនោះនឹងជំនួសមីស៊ីល ដែលផុតកំណត់ ហើយមិនមាន ការបាញ់បន្ថែមណាមួយឡើយ។ ពួកគេក៏បានសង្កត់ធ្ងន់ថា ការដឹកជញ្ជូនគ្មានអ្វី ពាក់ព័ន្ធនឹងគម្រោងអាមេរិក ដើម្បីបង្កើនសមត្ថភាព ប្រព័ន្ធខែលការពារនោះទេ៕ ដោយ៖ ឈូក បូរ៉ា