ព័ត៌មានអន្តរជាតិ

លោក ត្រាំ ចុះហត្ថលេខា បទបញ្ជាប្រតិបត្តិ សេរីភាពសាសនាអន្តរជាតិ

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទើបបានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ បែងចែកប្រាក់តិចបំផុត ៥០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់កម្មវិធី ដែលជំរុញសេរីភាពសាសនាអន្តរជាតិ ទន្ទឹងនឹងការត្រូវមេដឹកនាំសាសនា និងអ្នកនយោបាយថ្កោលទោស ជុំវិញដំណើរទស្សនកិច្ច ទីកន្លែងសក្ការៈកាតូលិក និងមហាវិហារគ្រឹស្តសាសនា។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ស្ងាត់ៗបានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ កាលពីថ្ងៃអង្គារ បន្ទាប់ពីធ្វើទស្សនកិច្ច កន្លែងទីសក្ការៈជាតិ Saint John Paul II ជាដំណើរទស្សនកិច្ចមួយ ដែលត្រូវមេដឹកនាំអ្នកបួស នៅទីក្រុងវ៉ាស៊ីនតោនរិះគន់។

លោក ត្រាំ តាមសេចក្តីរាយការណ៍ ក៏ត្រូវអ្នកនយោបាយ មកពីបក្សលទ្ធិប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋធ្វើការរិះគន់ បន្ទាប់ពីប៉ូលិស បោសសម្អាតអ្នកតវ៉ា ចេញពីឧទ្យានមួយ នៅជិតសេតវិមាន កាលពីល្ងាចថ្ងៃចន្ទ ដូច្នេះលោកអាចថតរូបកាន់គម្ពីរ នៅមុខព្រះវិហារសាសនាគ្រិស្ត៕ ប្រែសម្រួល៖ប៉ាង កុង

To Top
×