ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី៣ ខែមិថុនា បានឲ្យដឹងថា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ច ការងារថាមពល របស់ប្រទេសអ៊ីរ៉ង់លោក Reza Ardakanian
បានធ្វើដំណើរបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអ៊ីរ៉ាក់ ដើម្បីស្វែងរកឧិកាស ក្នុងការបង្កើន កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើវិស័យថាមពល។

លោក Ardakanian ក៏បានជួបពិភាក្សា ជាមួយនឹងលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mustafa al Kadhimi ផងដែរ នៅក្នុងទីក្រុងអ៊ីរ៉ាក់ នៅថ្ងៃពុធដដែលនេះ និងថែមទាំងបានជំរុញ ឱ្យមានការអភិវឌ្ឍ នៃទំនាក់ទំនងទៅវិញទៅមក នៅក្នុងវិស័យថាមពល ទោះបីជាស្ថិតនៅក្នុងសម្ពាធ ពីសហរដ្ឋអាមេរិកក៏ដោយ។

ក្នងអំឡុងពេលទស្សនកិច្ចនោះផងដែរ លោករដ្ឋមន្ត្រីក៏នឹងត្រូវរំពឹងដែរថា បន្តជំនួបផ្ទាល់ជាមួយ នឹងលោកប្រធានាធិបតីអ៊ីរ៉ាក់ លោក Barham Sahilផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top