បរទេស៖ ប្រទេសថៃ បានរកឃើញករណីឆ្លងមេរោគ Covid-19 ចំនួន ១៧នាក់ បន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាការវិលត្រឡប់មកពីតំបន់ មជ្ឈឹមបូព៌ាហើយភាគច្រើនជាអ្នក ដែលមិនមានលេចចេញរោគសញ្ញា។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល សម្រាប់រដ្ឋបាលស្ថានការណ៍ កូវីដ១៩ បានមានប្រសាសន៍ថា “ តួលេខ ២ ខ្ទង់នៃការឆ្លងគឺខ្ពស់ណាស់ ប៉ុន្តែនេះជាករណីនាំចូលប្រចាំថ្ងៃ ដែលកំពុងកើនឡើងដល់ ៤០០-៥០០ នាក់” ។
លោកបាននិយាយថា ១៣ ករណីនៃករណីរកឃើញថ្មី គឺពួកគេបានវិល ត្រឡប់មកពីប្រទេសគុយវ៉ែត។ មនុស្ស ១២ នាក់ជាបុរសអាយុ ៣១-៥៦ ឆ្នាំ និងម្នាក់ទៀតជាស្ត្រីអាយុ ៤៤ ឆ្នាំ។
លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin បាននិយាយថា ពួកគេទាំងអស់ត្រូវបានរកឃើញថា បានឆ្លងមេរោគអំឡុងពេលធ្វើតេស្តលើកទី ២ របស់ពួកគេដែលប្រហែលមួយ សប្តាហ៍បន្ទាប់ពីការធ្វើតេស្តលើកទី ១ ៕ប្រែសម្រួលៈ ណៃ តុលា