យូអិន៖ អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់កូរ៉េខាងជើងបានសម្តែង ការព្រួយបារម្ភចំពោះកង្វះខាត ស្បៀងអាហាររបស់ប្រទេសកុម្មុយនិស្តដោយថា ការបិទព្រំដែនរបស់ប្រទេសនេះ ដោយសារតែមេរោគថ្មីនេះ បានធ្វើឱ្យស្ថានភាព កាន់តែធ្ងន់ធ្ងរទៅៗ ។
លោក Tomas Ojea Quintana បានជម្រុញឱ្យអង្គការ សហប្រជាជាតិ ពិចារណាឡើងវិញនូវទណ្ឌកម្ម ដែលបានដាក់លើប្រទេស នេះដោយលើកឡើងពីរបាយការណ៍អំពីការកើនឡើងនៃចំនួនប្រជាជនគ្មាន ផ្ទះសម្បែង និងការកើនឡើងនូវតម្លៃថ្នាំនៅកូរ៉េខាងជើង។ លោកក៏បានអំពាវនាវឱ្យក្រុងព្យុងយ៉ាង អនុញ្ញាតឱ្យមានសកម្មភាពរបស់ក្រុមមនុស្សធម៌ផងដែរ។
លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ កង្វះស្បៀងអាហារ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កូរ៉េខាងជើងនៅទសវត្សឆ្នាំ១៩៩០ ហើយការរំពឹងទុកនៃការខ្វះខាតស្បៀងអាហារកាន់តែជ្រៅ និងអសន្តិសុខស្បៀងដែលកំពុងតែរីករាលដាលកំពុងមានការព្រួយបារម្ភ”៕ ដោយ ឈូក បូរ៉ា