ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប មានអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់ជិត ៦ម៉ឺននាក់

គែរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អេហ្ស៊ីប បានឲ្យដឹងថា អេហ្ស៊ីប ត្រូវបានគេរាយការណ៍មកថា គិតត្រឹមថ្ងៃពុធ មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១.៤២០នាក់ ដែលនាំឲ្យក្នុងបញ្ជី អ្នកឆ្លងជំងឺសរុបកើនឡើង នៅក្នុងប្រទេស ចាប់ពីពាក់កណ្តាលខែកុម្ភៈ ដល់ទៅ៥៩.៥៦១នាក់ ។

លោក Khaled Megahed អ្នកនាំពាក្យមកពីក្រសួង សុខាភិបាលអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា នៅថ្ងៃដដែលនេះ មានអ្នកជំងឺចំនួន៨៥នាក់ បានស្លាប់ ដោយសារវីរុសកូរ៉ូណា ដែលនាំឲ្យតួលេខអ្នកស្លាប់ សរុបកើនដល់២.៤៥០នាក់ ។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងសេចក្តីប្រកាស បានឲ្យដឹងថា មានអ្នកជំងឺ៤០០នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ហើយសរុបអ្នកអ្នកជាសះស្បើយ ពីជំងឺនៅក្នុងប្រទេសដល់១៥.៩៣៥នាក់ ។

គាត់បានឲ្យដឹងទៀតថា រដ្ឋធានីគែរ និងខេត្តនៅជិតៗ គឺមានខេត្ត Giza និងខេត្ត Qalioubiya ត្រូវបានគេរាយការណ៍មកថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងខ្ពស់បំផុត នៅក្នុងប្រទេសអេហ្ស៊ីប ទន្ទឹមនឹងនេះដែឬ ខេត្ត Red Sea, Matrouh និងខេត្ត South Sinai មានអ្នកឆ្លងជំងឺក្នុងកម្រិតទាបបំផុត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top