ព័ត៌មានអន្តរជាតិ

អាមេរិកនិយាយថា ក្រុមហ៊ុនធំៗចំនួន ២០ ដែលគាំទ្រពីក្រោយ ដោយយោធាចិន

បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា រដ្ឋាភិបាលរបស់ លោកប្រធានាធិបតីអាមេរិក ត្រាំ បានប្រកាសពីបញ្ជីឈ្មោះ ក្រុមហ៊ុនមកពីប្រទេសចិន ដែលមានទំនាក់ទំនងជាមួយយោធា ហើយវានឹងអាចក្លាយទៅជា មូលដ្ឋានសម្រាប់ការ ដាក់ទណ្ឌកម្មថ្មីពីសំណាក់ សហរដ្ឋអាមេរិក។

ក្នុងចំណោមនោះគេមើលឃើញថា មានដូចជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei, Hikvisionនិងក៏ដូចជាក្រុមហ៊ុន China Mobile និង China Telecom ផងដែរ។ ទោះបីជាយ៉ាងណាក្តី បញ្ជីឈ្មោះក្រុមហ៊ុនទាំងនោះ ដែលត្រូវបានអះអាង ដោយមន្ត្រីនៃក្រសួងការពារជាតិម្នាក់ ដែលសុំមិនបញ្ចេញអត្តសញ្ញាណថា បានបញ្ជូនទៅដល់ដៃសភាជាតិ នៃប្រទេសអាមេរិក រួចរាល់ហើយ។

រំលឹកដែរថាក្រុមហ៊ុន Huawei ត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ពាណិជ្ជកម្មកាលពីឆ្នាំមុន ដោយសារបញ្ហាសន្តិសុខជាតិ ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដឹកនាំយុទ្ធនាការអន្តរជាតិ ដើម្បីបញ្ចុះបញ្ចូលសម្ព័ន្ធមិត្ត ឱ្យដកក្រុមហ៊ុន Huawei នៅពេលបង្កើតបណ្តាញ 5G របស់ពួកគេទៀតផង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top