ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ទទួលបានប្រាក់រាប់លានដុល្លារ ពីការរត់ពន្ធគ្រឿងញៀន អាវុធនិងទាសភាពទ្រង់ទ្រាយធំ

បរទេស៖ មេដឹកនាំផ្តាច់ការកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ ត្រូវបានគេនិយាយថា បានទទួលប្រាក់រាប់លានដុល្លារ ពីអង្គការស្រមោល Office 39 ដែលរត់ពន្ធគ្រឿងញៀន អាវុធ និងជួញដូរមនុស្ស នៅជុំវិញពិភពលោក ក្នុងគោលបំណងគេចវេសពីទណ្ឌកម្ម ដោយលោកធ្វើតួនាទី ជាប្រធានរបស់អង្គការនោះ។

អ្នកជំនាញជឿជាក់ថា បណ្ដាញរត់ពន្ធ គឺជាមធ្យោបាយដ៏ងាយស្រួល សម្រាប់ឲ្យលោក គីម ជុងអ៊ុន គេចវេសពីទណ្ឌកម្មរារាំង មិនឲ្យមានការនាំទំនិញ ចេញចូលក្នុងប្រទេសកុម្មុយនិស្តឯកោមួយនេះ ហើយអង្គការស្រមោលនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានបង្កើតឡើង ដោយឪពុករបស់លោក គឺអតីតមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ីល ក្នុងឆ្នាំ១៩៧៤។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Mirror Online នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ដោយគ្មានអង្គការនេះនោះ មេដឹកនាំផ្តាច់ការកូរ៉េខាងជើងរូបនេះ មិនមានអាចរស់នៅក្នុងជីវិតដ៏ប្រណីត ស្របពេលដែលប្រជាជន ក្នុងប្រទេសប្រឈមមុខនឹងភាពក្រីក្រ និងភាពអត់ឃ្លាននោះទេ៕ ប្រែសម្រួល៖ប៉ាង កុង

To Top