តូក្យូ៖ ប្រទេសជប៉ុន បានផ្ដល់ឲ្យសហរដ្ឋអាមេរិក នូវការប្រឆាំងរបស់ខ្លួន ចំពោះគំនិតរបស់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ក្នុងការពង្រីកបណ្តា ប្រទេសជឿនលឿន (G7) ដើម្បីដាក់បញ្ចូលប្រទេស កូរ៉េខាងត្បូង ទៅក្នុងក្រុមនេះ។
នៅចុងខែឧសភា លោក ត្រាំ បានបង្កើតគំនិត នៃការបន្ថែមកូរ៉េខាងត្បូង រួមជាមួយអូស្ត្រាលី ឥណ្ឌា និងរុស្ស៊ី ទៅកាន់ក្រុមត្រកូល G7 ដោយសារតែសមាជិកភាពបច្ចុប្បន្នគឺ “ហួសសម័យ” ហើយខកខានមិនបានតំណាង ឱ្យស្ថានភាពពិភពលោកទាំងមូល។
គួរបញ្ជាក់ថា សមាជិក ដែលមានស្រាប់ គឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន ៕
ដោយ ឈូក បូរ៉ា