បរទេស៖អាជ្ញាធររុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចាប់ខ្លួនអតីតអ្នកសារព័ត៌មានមួយរូប ដោយចោទប្រកាន់ពីបទចែកចាយការណ៍សម្ងាត់យោធា ឲ្យដល់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសជាសមាជិកណាតូមួយ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានសន្តិសុខសហព័ន្ធរបស់ប្រទេសរុស្ស៊ី ដែលហៅកាត់ថា FSB បាននិយាយប្រាប់ថា ខ្លួនបានបើកការស៊ើបអង្កេតករណីក្បត់ជាតិ ចំពោះលោក Ivan Safronov។
គួរបញ្ជាក់ថា ក្រោយត្រូវបណ្ដេញចេញពី ការងារដោយទីភ្នាក់ងារសារព័ត៌មាន Kommersant ក្នុងឆ្នាំ២០១៩មក លោក Safronov បានចាប់ផ្តើមការងារជាទីប្រឹក្សាពិសេសឲ្យប្រធានរបស់ទីភ្នាក់ងារអវកាសរុស្ស៊ី ឈ្មោះ Roscosmos ប៉ុន្តែទីភ្នាក់ងារ FSB មិនបាននិយាយប្រាប់ថា តើលោកបានចែកចាយការណ៍សម្ងាត់ការពារជាតិ នៅក្នុងអំឡុងបំពេញការងារជាអ្នកសារព័ត៌មាន ឬក៏ក្នុងពេលធ្វើការងារជាមួយទីភ្នាក់ងារអវកាស Roscosmos នោះទេ៕ ប្រែសម្រួល៖ប៉ាង កុង

