ព័ត៌មានអន្តរជាតិ

ត្រឹមរយៈពេល ២៤ម៉ោង ប្រេស៊ីលមានអ្នកស្លាប់ និងឆ្លងវីរុសកូវីដ១៩ ចំនួនជាង ៤៦ ០០០នាក់

RIO DE JANEIRO៖ រដ្ឋាភិបាលប្រេស៊ីលបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មានមនុស្សស្លាប់ ១.០៨៨ នាក់បន្ថែមទៀត និង ៤៥.៣៩២ ករណី ជាករណីឆ្លងថ្មី នៃវីរុសកូវីដ១៩ ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសនេះ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមក្រសួងសុខាភិបាលប្រេស៊ីល គឺចំនួនអ្នកស្លាប់នៅក្នុងប្រទេសដោយសារវីរុសនេះ បានកើនឡើងដល់ ៩៣.៥៦៣ នាក់ ខណៈដែលករណីឆ្លងសរុបបានកើនឡើងដល់ ២.៧០៧.៨៧៧ ករណី។

ប្រទេសប្រេស៊ីលស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ក្នុងការស្លាប់និងចំនួនសរុបនៃអ្នកឆ្លងវីរុសកូវីដ១៩។

នៅរដ្ឋសៅប៉ូឡូ ដែលមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេសនេះ ក៏រងផលប៉ះពាល់ខ្លាំងជាងគេដែរ ដោយមាន ៥៥២.៣១៨ ករណីបានឆ្លងវីរុស និងមនុស្សស្លាប់ ២៣.២៣៦ នាក់បន្ទាប់មកគឺទីក្រុង Rio de Janeiro មាន ១៦៧.២១៣ ករណីបានឆ្លង និងមានអ្នកស្លាប់ ១៣.៥៥៦ នាក់ និងទីក្រុង Ceara មានចំនួន ១៧៥.៩២៨ ករណីបានឆ្លង និងអ្នកស្លាប់ ៧.៦៩៨ នាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top