ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស នឹងជួបមន្ត្រីអាមេរិក នៅសប្ដាហ៍ក្រោយ

បរទេស៖ រដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេស លោកស្រី Liz Truss និងជួបមន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន នៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីវាយតម្លៃពីភាពចម្រើន លើការខិតចូលទៅជិត កិច្ចព្រមព្រៀងជំនួញសេរី រវាងប្រទេសទាំងពីរ នេះបើយោងតាម មន្ត្រីនាំពាក្យឲ្យការិយាល័យ តំណាងពាណិជ្ជកម្មអាមេរិកមួយរូប និយាយប្រាប់ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។

ដោយធ្វើការបញ្ជាក់ លើសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន Financial Times ការិយាល័យតំណាង ពាណិជ្ជកម្មអាមេរិក បាននិយាយប្រាប់ថា លោកស្រី Liz Truss នឹងជួបគ្នាជាមួយ មន្ត្រីតំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិក លោក នៅថ្ងៃចន្ទនិងថ្ងៃអង្គារ សប្ដាហ៍ក្រោយ។

គួរបញ្ជាក់ថា ក្រោយចាកចេញពីសហភាពអឺរ៉ុប កាលពីខែមករា ប្រទេសអង់គ្លេស ប្រឹងប្រែងតាំងជំហរតែម្នាក់ឯង និងបានចាប់ផ្តើមកិច្ចចរចា ជំនួញជាបន្តបន្ទាប់ ជាមួយប្រទេសដទៃផ្សេងទៀត។ កិច្ចព្រមព្រៀងមួយជាមួយអាមេរិក ត្រូវបានគេមើលឃើញថា ជាអាទិភាព៕ ប្រែសម្រួល៖ប៉ាង កុង

To Top