ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះ១គ្រឿង របស់អង្គការ សហប្រជាជាតិ នៅម៉ាលី បង្ករបួស១១នាក់

បាម៉ាកូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ថា ក្រុមបេសកកម្មចម្រុះរបស់អង្គការ សហប្រជាជាតិនៅម៉ាលី បានបញ្ជាក់ឲ្យដឹងក្នុងសន្និសីទ សារព័ត៌មានមួយថា យន្តហោះ១គ្រឿងរបស់អង្គការសហប្រជាជាតិ (UN)បានចុះចតដោយលំបាក និងបានរអិលធ្លាក់ចេញ ពីផ្លូវរត់កាលពីព្រឹកថ្ងៃចន្ទ នៅក្រុង Gao ភាគខាងជើងប្រទេសម៉ាលី ដែលជាកន្លែងកម្លាំង របស់អង្គការសហប្រជាជាតិ បានដាក់ពង្រាយ ។

ក្រុមបេសកកម្មរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា “យន្តហោះរបស់ក្រុមការងារចម្រុះ១គ្រឿងបានហោះចេញពីក្រុងបាម៉ាកូ ដែលមានអ្នក នៅលើនោះចំនួន១១នាក់ (៤នាក់ជាអ្នកដំណើរ អ្នកទាំងអស់ជាអ្នកជំនាញ ការរបស់អង្គការសហប្រជាជាតិ និងសមាជិកសហសេវឹកចំនួន៧នាក់) បានធ្វើកាចុះចតនៅលើដី ដ៏លំបាកមួយនៅក្រុង Gao ” ដោយបានបន្ថែមថា សមាជិកក្រុមសហសេវឹកម្នាក់រងរបួសធ្ងន់ និង១០នាក់ផ្សេងទៀតរងរបួសស្រាល ។

យោងតាមរូបថតបានបង្ហាញពីកន្លែងកើតហេតុ យន្តហោះ Antonov An-72 បានដាក់ស្លាកអង្គការសហប្រជាជាតិ បានរងការខូចខាតផ្នែកខ្លះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top