ប៉េកាំង៖ ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកនៅថ្ងៃពុធម្សិលមិញនេះបានទទូចដល់ភាគីសហរដ្ឋអាមេរិក ឱ្យលុបចោលការរឹតត្បិតដោយមិនសមហេតុផលលើបុគ្គលិកការទូត និងកុងស៊ុលចិន។
ស្ថានទូតបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ដោយមានលេសនៃការធ្វើបដិវត្តទៅវិញសហរដ្ឋអាមេរិក បានដាក់កម្រិត និងការរាំងស្ទះមិនសមហេតុផល ចំពោះបុគ្គលិកការទូត និងកុងស៊ុលចិន” ។
ស្ថានទូតបានឲ្យដឹងទៀតថា “រឿងនេះបានជាន់ឈ្លីទាំងស្រុងលើអនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងការទូត និងអនុសញ្ញាក្រុងវីយែន ស្តីពីទំនាក់ទំនងកុងស៊ុល ហើយប្រទេសចិនប្រឆាំងដាច់ខាតចំពោះវា” ៕ ដោយ ឈូក បូរ៉ា
