បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងតែជំរុញឲ្យប្រជាពលរដ្ឋបង្កើន ទិន្នផលស្រូវអង្ករ បន្ទាប់ពីមានគ្រោះធម្មជាតិ ខ្យល់ព្យុះទីហ្វុង គ្រោះទឹកជំនន់ ការធ្លាក់ចុះផ្នែកជំនួញ ដោយសារតែការរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា។
ទីភ្នាក់ងារសារព័ត៌មានបក្ស ពលករកូរ៉េរបស់កូរ៉េខាងជើង ឈ្មោះ Rodong Sinmun បាននិយាយនៅថ្ងៃចន្ទម្សិលមិញនេះថា ការច្រូតកាត់ប្រមូលផល ត្រូវតែបន្តធ្វើយ៉ាងស្វាហាប់ និងត្រូវតែឲ្យកើតមាន នៅក្នុងពេលវេលាដ៏ត្រឹមត្រូវ ។ កាសែតនេះបន្តថា “ប្រសិនបើគ្រាប់ស្រូវគ្មានបញ្ហា និងទុកដាក់ឲ្យទាន់ពេលវេលាទេនោះ តម្លៃចំណីអាហារ របស់ពួកគេនឹងត្រូវកាត់បន្ថយ ហើយនិងខាតបង់ ដោយការបំផ្លាញពីសត្វ”។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ របស់កូរ៉េខាងជើង ស្តីពីការជំរុញឲ្យធ្វើការប្រមូលផលនេះ គឺត្រូវបានធ្វើឡើង ក្រោយពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើទស្សនកិច្ចភូមិ Kangbuk-ri ក្នុងខេត្ត North Hwanghae ហើយកាលពីសប្ដាហ៍មុននេះ ទាហានបានសម្អាត់កម្ទេចកម្ទីបណ្ដាល ពីការខូចខាតដោយព្យុះទីហ្វុង និងធ្វើការកសាងឡើងវិញ នូវតំបន់ឲ្យក្លាយជាទីដ៏ស្រស់ស្អាត ៕
ប្រែសម្រួល៖ប៉ាង កុង