ព័ត៌មានអន្តរជាតិ

អង់គ្លេស បង្ហាញក្តីព្រួយបារម្ភជ្រៀលជ្រៅ ជុំវិញការចាប់ខ្លួន សកម្មជនហុងកុង

បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសអង់គ្លេស លោក Dominic Raab បាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា លោកមានក្តីព្រួយបារម្ភជាខ្លាំង ចំពោះការចាប់ខ្លួនសកម្មជន លទ្ធិប្រជាធិបតេយ្យហុងកុង លោក Joshua Wong ដោយពិពណ៌នាវាក្នុងសារ បង្ហោះលើបណ្ដាញសង្គមធ្វីតធ័រថា ជាឧទាហរណ៍មួយទៀត របស់អាជ្ញាធរហុងកុង ផ្តោតគោលដៅលើសកម្មជន។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នំា២០២០ បានឲ្យដឹងថា លោក Dominic Raab បានមានប្រសាសន៍យ៉ាងដូច្នេះថា “អាជ្ញាធរចិននិងហុងកុង ត្រូវតែគោរពសិទ្ធ និងសេរីភាពរបស់ប្រជាជនហុងកុង ដែលទទួលបានការការពារ ក្នុងសេចក្តីប្រកាសរួម”។

គួរបញ្ជាក់ថា យោងតាមសារបង្ហោះលើ គណនីធ្វីតធ័ររបស់លោក Joshua Wong បានឲ្យដឹងថា ប៉ូលីសហុងកុង បានចាប់ខ្លួនរូបលោក កាលពីថ្ងៃព្រហស្បតិ៍ ពីបទចូលរួមក្នុងកិច្ចជួបជុំគ្នា ដោយគ្មានការអនុញ្ញាតមួយ កាលពីខែតុលា ឆ្នាំ២០១៩ និងពីបទបំពានច្បាប់ប្រឆាំង ការពាក់ម៉ាស់របស់ហុងកុង ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top