ព័ត៌មានអន្តរជាតិ

ពូទីន៖រុស្ស៊ីនិងអាមេរិក គួរធ្វើកិច្ចព្រមព្រៀងមួយ ដើម្បីធានាថា នឹងមិនមានការរំខាន លើការបោះឆ្នោត ដោយភាគីណាឡើយ

បរទេស៖ នៅសប្តាហ៍នេះ ប្រធានាធិបតី ពូទីន បានអំពាវនាវ ឲ្យមានកិច្ចព្រមព្រៀង រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ដើម្បីធានាមិនឱ្យមានការ ជ្រៀតជ្រែកគ្នាតាមអ៊ីនធឺណិត នៅក្នុងការបោះឆ្នោត របស់គ្នាទៅវិញទៅមក។

នៅក្នុងសេចក្តីថ្លែងការណ៍ នៅមុនការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី ៣ ខែវិច្ឆិកាលោក ពូទីន បានអំពាវនាវឱ្យមានការកំណត់ឡើងវិញ រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក និងបាននិយាយថា លោកចង់បានកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ដើម្បីទប់ស្កាត់ឧប្បត្តិហេតុនានា នៅក្នុងប្រព័ន្ធអ៊ីនធឺណែត។

លោកបានមានប្រសាសន៍ថា៖ ខ្ញុំបានស្នើសុំឲ្យមាន ការផ្លាស់ប្តូរជាការធានា នៃការមិនជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក រួមទាំងដំណើរការបោះឆ្នោត រួមទាំងការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងវិធីសាស្ត្របច្ចេកវិទ្យាខ្ពស់៕

ប្រែសម្រួល៖ស៊ុនលី

To Top