យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានលើកឡើងថាសង្គ្រាមនុយក្លេអ៊ែរ មិនអាចឈ្នះបាននោះទេ ហើយក៏មិនត្រូវប្រយុទ្ធដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោកអគ្គលេខាធិការបានឲ្យដឹងនៅក្នុង សាររបស់លោកនៅលើទិវាអន្តរជាតិថា“ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរនឹងប៉ះពាល់ដល់រដ្ឋ ទាំងអស់មានន័យថា រដ្ឋទាំងអស់មានទំនួលខុសត្រូវក្នុងការធានាថា អាវុធប្រល័យលោកមិនត្រូវបានប្រើប្រាស់ម្តងទៀតទេ ហើយត្រូវបានលុបចោលទាំងស្រុងពីឃ្លាំងអាវុធជាតិ” ។
ប្រមុខនៃអង្គការសហប្រជាជាតិបានបន្ដថាអំពាវនាវដល់រដ្ឋនានា ដែលមានអាវុធនុយក្លេអ៊ែរដើម្បីវិលត្រឡប់ទៅរកការសន្ទនា ពិតប្រាកដដោយស្មោះត្រង់ ដើម្បីស្តារការជឿទុកចិត្តឡើងវិញនិងកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ និងចាត់វិធានការជាក់ស្តែងក្នុងការរំសាយអាវុធនុយក្លេអ៊ែរ។ សង្គ្រាមមិនអាចឈ្នះបាននោះទេហើយក៏មិនត្រូវធ្វើសង្គ្រាមដែរ៕
ប្រែសម្រួលដោយ ឈូក បូរ៉ា