យូអិន៖ អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោកស្រី Amina Mohammed បានអំពាវនាវឲ្យប្រទេសនានាជួយបំពេញគម្លាតចំនួន ៣៥ ពាន់លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងគោលដៅសកលនៃផលិតកម្ម ការព្យាបាល និងការធ្វើតេស្ត វ៉ាក់សាំងការពារជំងឺ COVID-១៩ ។
លោកស្រី Mohammed បានថ្លែងប្រាប់សន្និសីទសារព័ត៌មាននៅឯទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កថា “ពិភពលោកត្រូវការការអភិវឌ្ឍផលិតកម្ម និងការចូលដំណើរការប្រកបដោយសមធម៌ ដើម្បីទទួលបានការព្យាបាល និងវ៉ាក់សាំង ធ្វើរោគវិនិច្ឆ័យប្រកបដោយប្រសិទ្ធភាព” ។
លោកស្រីបានបញ្ជាក់ថា“ ការទទួលបានឧបករណ៍ជមងឺកូវីដ – ១៩ ជួយបង្កើនល្បឿន (ACT-Accelerator) គឺជាដំណោះស្រាយសកលរបស់យើង ដើម្បីជួយពិភពលោកឱ្យងើបឡើងវិញ ពីជំងឺរាតត្បាតដ៏សាហាវនេះ លោកស្រីថា ដឹកនាំអង្គការសុខភាពអន្តរជាតិវិទ្យាស្ថានស្រាវជ្រាវគ្រឹះ និងវិស័យឯកជន បានធ្វើការដោយមិននឿយហត់”៕